រដ្ឋាភិបាលនិងប្រជាពលរដ្ឋ អ៊ីរ៉ាក់ បានប្រារព្ធទិវា សាធារណៈ របស់​ពួកគេ នៅ​ថ្ងៃទី ១៤ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី ឆ្នាំ ១៩៥៨ ផ្តួលរំលំ និង​លប់បំបាត់​របប​រាជា និយម បង្កើត​របប​សាធារណរដ្ឋ​លើកដំបូង​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​បន្ទាប់ពី​នោះមក​ប្រទេសជាតិ មិនសូវ បាន​សុខសាន្ត​ឡើយ ហើយ​មាន​រដ្ឋប្រហារ​យោធា​ជា​បន្តបន្ទាប់​រហូតដល់ បញ្ចប់​របប សា​ដាំ ហ៊ូ​សេន

 ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ អ៊ីរ៉ាក់ មាន​ផ្ទៃដី ៤៣៧.០៧២ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អាស៊ី ខាងលិច មាន​ព្រំដែន​ជាប់​ប្រទេស ស៊េរី អ៊ីរ៉ង់ ទួ​ក​គី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កូ​វ៉ែត និង ហ្ស​ក​ដង់ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៤០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ​គឺ​ភាសា អារ៉ាប់ និង ភាសា ឃឺ​ដ រដ្ឋធានី​គឺ​ទីក្រុង បា​ដា​ដ ។​
​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ​១៨៣១ ទឹកដី អ៊ីរ៉ាក់ បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) ។ នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី ១ (២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ចក្រភព អូ​តូ​ម៉​ង់ ឈរ​នៅ​ជា​មហាអំណាច​កណ្តាល ដែល​ក្នុងនោះ​មាន ចក្រភព អូ​តូ​ម៉​ង់ អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី និង ប៊ុលហ្គារី ។
Image result for iraq map
នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង មហាអំណាច កណ្តាល នេះ នៅ​ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩១៤ សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ ចក្រភព អង់គ្លេស បាន​បើក​ការវាយលុក​ទៅលើ​កងទ័ព អូ​តូ​ម៉​ង់ នៅ​ប្រទេស អ៊ីរ៉ាក់ ដែល​ពីដំបូង​ឡើយ អូ​តូ​ម៉​ង់ មានប្រៀប​ជាង ។ ប៉ុន្តែ​ក្រោយ មក​ជោគជ័យ​បាន​ធ្លាក់ចូល​ក្នុង​ដៃ អង់គ្លេស ហើយ អង់គ្លេស បាន​ចូល​កាន់កាប់​ទីក្រុង បា​ដា​ដ នៅ​ឆ្នាំ ១៩១៧ ហើយ​បទ​ឈប់​បាញ់​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ១៩១៨ ។ ដោយហេតុនេះ អ៊ីរ៉ាក់ ធ្លាក់ចូល​កណ្តាប់ដៃ​អង់គ្លេស ចាប់ពី​ពេ​នោះឯង ។
​ស្ថិតក្រោម​អាណានិគម​អង់គ្លេស អ៊ីរ៉ាក់ បាន​ក្លាយជា សម្ព័ន្ធ​ប្រជាជាតិ (​គឺជា​ឈ្មោះ នៃ ក្រុម​ប្រទេស​ដែល​ត្រូវបាន​ផ្ទេរ​ពីក្រោម​ការត្រួតត្រា​របស់​អាណានិគម​មួយ​ទៅឱ្យ​អាណានិគម​ផ្សេង​បន្ទាប់ពី​សង្គ្រាមលោកលើកទី ១) នៅ​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩២០ ដែល មាន​ឈ្មោះថា “ រដ្ឋ អ៊ីរ៉ាក់ “ ។
​អង់គ្លេស​បាន​បង្កើត វិមាន រាជវង្ស អ៊ីរ៉ាក់ ឈ្មោះថា វិមាន Hashim ឬ Hashemites ហើយ​បានជ្រើសរើស​យក ហ្វា​យ​សាល ទី ១ (​ដែល​ត្រូវបាន​បារាំង​បណ្តេញ​ចេញពី ស៊េរី ) ឱ្យធ្វើជា​ស្តេច​នៅ អ៊ីរ៉ាក់ ។ តាមរយៈ​នេះ អង់គ្លេស​បានជ្រើសរើស​យក​ពួក អ្នក​កាន់សាសនា អ៊ិ​ស្លាម និកាយ ស៊ូ​ន​នី មក​តែងតាំង​ជា​មន្ត្រី​គ្រប់គ្រង អ៊ីរ៉ាក់​ដែលជា ដែនដី​របស់​ពួក ស៊ិ​អ៊ី​ដ ។ ដោយហេតុនេះ​ទើប​មានការ​ប្រឆាំង​តវ៉ា​យ៉ាង​ស្មុគស្មាញ ។
​ដើម្បី​រក្សា​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ អ៊ីរ៉ាក់ បាន ចក្រភព​អង់គ្លេស ត្រូវតែ​បង្ខំចិត្ត​ដក​ស្តេច ហ្វា​យ​សាល ទី ១ ចេញពី​រាជបល្ល័ង្ក ហើយ​ផ្តល់​ឯករាជភាព​ទៅ​ព្រះរាជា អ៊ីរ៉ាក់ នៅ​ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ១៩៣២ ។ ស្តេច ហ្វា​យ​សាល ទី ១ បាន​ចូល​ទិ​ង្គ​ត​នៅ​ឆ្នាំ ១៩៣៣ ហើយ​ស្តេច ហ្កា​ហ្ស៊ី ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​បន្ត ។
​នៅក្នុង​សម័យកាល​រប​ស់ ស្តេច ហ្កា​ហ្ស៊ី នោះ​ប្រទេសជាតិ​មិនទាន់បាន​សុខសាន្ត ត្រាណ​នៅឡើយ ហើយ​រង​ការគំរាមកំហែង​ពី​ការធ្វើ​រដ្ឋប្រហារ​យោធា​គ្រប់ពេលវេលា ។ ទីបំផុត​ស្តេច ហ្កា​ហ្ស៊ី បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ ១៩៣៩ ហើយ​តំណែង​របស់​ទ្រង់​ត្រូវបាន ស្នង​ជំនួស​ដោយ​បុត្រា​របស់​ព្រះអង្គ ព្រះនាម ហ្វា​យ​សាល ទី ២ ដែល​ទើប​តែមាន​ព្រះ ជន្ម ៤ វស្សា ប៉ុណ្ណោះ ដោយមាន​ព្រះអង្គម្ចាស់ អាបដ៍ អាល់ ឡាស់​ដែល​ត្រូវជា​ឪពុក មា​របស់​កុមារ​ក្សត្រ ហ្វា​យ​សាល ទី ២ កាន់តំណែង​ជា រា​ជានុ​សិទ្ធិ ។​
​នៅ​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ១៩៤១ លោក រ៉ា​ហ្ស៊ី​ដ អា​លី អាល់ ហ្កា​យ​ឡា​នី​បានធ្វើ​រដ្ឋ ប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​ព្រះអង្គម្ចាស់ អាបដ៍ អាល់ ឡាស់ ។ រដ្ឋាភិបាល​របស់ លោក រ៉ា​ហ្ស៊ី​ដ ជា​អ្នកមាន​ទំនោរ​ទៅ​ប្រទេស​មហាអំណាច AXIS (​ប្រទេស​ជា​បក្ស សម្ព័ន្ធ​នៅក្នុង​សង្គ្រាមលោកលើកទី ២ ដែលមាន អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន ជា​ប្រមុខ ) ។​
​ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ១៩៤១​ចក្រភព​អង់គ្លេស​ដែល​នៅមាន​បន្ទាយ​កងទ័ពជើងទឹក​នៅ លើទឹក​ដី អ៊ីរ៉ាក់ នៅឡើយ ក៏បាន​បើក​ការវាយលុក​ទៅលើ​រដ្ឋាភិបាល​លោក រ៉ា​ហ្ស៊ី​ដ ហើយ​បាន​កាន់កាប់ អ៊ីរ៉ាក់ ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី ៣១ ខែ និង ឆ្នាំ ដដែល​នោះ ។​
​អង់គ្លេស បាន​ស្តារ​របបរាជានិយម Hashim ឬ Hashemites ឡើងវិញ ដោយមាន​ស្តេច ហ្វា​យ​សាល ជា​ក្សត្រ​របស់ អ៊ីរ៉ាក់ ដដែល ចំណែក​ព្រះអង្គម្ចាស់ អាបដ៍ អាល់ ឡាស់ ជាទី​ប្រឹក្សា ហើយ​មាន​បុរស​ផ្តាច់ការ នូ​រិ អាស សាដ ជា​នាយករដ្ឋមន្ត្រី ។
Related image

Fall of Baghdad (1917)

សា​ធារ​រដ្ឋ អ៊ីរ៉ាក់​

​ដោយសារ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អង់គ្លេស ទើប​រាជរដ្ឋាភិបាល​ន​វ​រាជានិយម​នេះ ប្រាកដជា​ត្រូវតែ​បម្រើ​ផលប្រយោជន៍​អង់គ្លេស ជាច្រើន ។ ប្រការនេះ​នាំឱ្យ​មានការ មិន​ពេញចិត្ត​ពី​សំណាក់​មនុស្ស​ជាច្រើន ។
​ទីបំផុត​រដ្ឋប្រហារ​យោធា​មួយ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៥៨ ដែល​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា បដិវត្តន៍ ១៤ កក្កដា បានបញ្ចប់​របបរាជានិយម​រហូតមក ។​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អ៊ីរ៉ាក់ ប្រារព្ធ ទិវា សាធារណៈ របស់​ពួកគេ ដើម្បី រំឭក​ដល់ ថ្ងៃ​នោះឯង ។ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ ប្រទេស អ៊ីរ៉ាក់​ក៏​នៅតែ​មិនទាន់បាន​សុខ សាន្ត​ដែរ ។​
​ព្រះរាជា ហ្វា​យ​សាល ទី ២ និង គ្រួសារ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​មានតែ​ព្រះ មហេសី​ប៉ុណ្ណោះ​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​រួច​ពី​ក្តី​ស្លាប់​ទាំង​រងរបួស ។ របបរាជានិយម ព្រះរាជាណាចក្រ អ៊ីរ៉ាក់ ត្រូវបាន​បញ្ចប់​ហើយ​ជំនួស​ដោយ​សាធារណ រដ្ឋ អ៊ីរ៉ាក់ វិញ ដោយមាន​លោក ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម​កាន់តំណែង ជា អ្នកដឹកនាំ ។
​ខែ កុម្ភៈ ឆ្នាំ ១៩៦៣ អ្នកដឹកនាំ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ត្រូវបាន​ទម្លាក់​ដោយ​រដ្ឋ ប្រហារ យោធា​ដឹកនាំ​ដោយ​វរសេនីយ៍ឯក អាប់​ឌុល សា​ឡាំ អា​រី​ហ្វ ។ អាប់​ឌុល សា​ឡាំ អា​រី​ហ្វ ស្លាប់​នៅ​ឆ្នាំ ១៩៦៦ ហើយ​ប្អូនប្រុស​របស់គាត់​លោក អាប់​ឌុល រ៉ា​ម៉ាន់ អា​រី​ហ្វ ក្តោប​ក្តាប់​អំណាច​បន្ត ។
​លោក អាប់​ឌុល រ៉ា​ម៉ាន់ អា​រី​ហ្វ ត្រូវបាន​ទម្លាក់​ពី​អំណាច​ដោយ​គណបក្ស Ba’ath នៅ​ឆ្នាំ ១៩៦៨ ។ គណបក្ស Ba’ath ក៏បាន​ក្តោប​ក្តាប់​អំណាច​វិញ​ម្តង ដោយមាន​លោក អា​ម៉េ​ដ ហាស្សាន់ អាល់ បា​ករ៍ ជា​ប្រធានាធិបតី​ដំបូង​របស់ អ៊ីរ៉ាក់ ។ គណបក្ស Ba’ath បាន​ធ្លាក់ ក្រោម​ការត្រួតត្រា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ សា​ដាំ ហ៊ូ​សេន ហើយ​លោក សា​ដាំ ហ៊ូ​សេន បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី និង​ក្តោប​ក្តាប់​អំណាច​នៅ​អ៊ីរ៉ាក់​ទាំង ស្រុង នៅ​ខែ កក្កដា ឆ្នាំ ១៩៧៩ ។ ក្រោម​អំណាច​របស់ សា​ដាំ ហ៊ូ​សេន នេះ អ៊ីរ៉ាក់ មានការ​លូតលាស់​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់ ទាំង​សេដ្ឋកិច្ច និង សព្វាវុធ គឺ​ដោយសារ លក់ ប្រេងកាត ជាពិសេស ។​
Related image
មានការ​ងើប​បះបោរ​ប្រឆាំង​លោក សា​ដាំ ហ៊ូ​សេន ច្រើន​ណាស់ដែរ ប៉ុន្តែ​តែងតែ​ត្រូវ បាន​បង្ក្រាប​ដោយ​កងទ័ព រហូតដល់​ប្រើ​អាវុធ​គីមី​ទៀតផង ។ អង្គការសហប្រជាជាតិ បញ្ជា​ឱ្យ អ៊ីរ៉ាក់ កម្ទេច អាវុធ​នោះ​ចោល ដោយ​លើកឡើងថា​អាវុធ​ទាំងនោះ​អាច​នឹង អភិវឌ្ឍ​ទៅជា​អាវុធ​នុយ​គ្លី​អ៊ែរ ។ ប៉ុន្តែ សា​ដាំ មិនដែល​ធ្វើ​ប​បែប​នោះឡើយ​ដោយ បដិសេធថា ខ្លួន​មិន​ដែលមាន​គម្រោង​អភិវឌ្ឍ​អាវុធ​នុយ​គ្លី​អ៊ែរ​ដែលជា​បម្រាម​របស់ ច្បាប់​អន្តរជាតិ​ឡើយ ។​
​តាំងពី​ប៉ុន្មាន​ទសវត្សរ៍ រហូតមកដល់​អំឡុង​ពេលនេះ ប្រេងកាត គឺជា​ប្រភព​តម្រូវការ ដ៏​មិនអាច​ខ្វះ​បាន សម្រាប់​ចិញ្ចឹម​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​លោកខាងលិច​ញ៉ាំងឱ្យ​ប្រេង នៅ​លោកខាងលិច​ឡើងថ្លៃ ។ ដោយហេតុនេះ មហាអំណាច​លោកខាងលិច​ត្រូវតែ ងាក​ទៅរក​ប្រេងកាត​នៅ​ទី​ផ្សេងៗ​នៃ​ពិភពលោក ជាពិសេស​នៅ​តំបន់​អារ៉ាប់ ឬ ម​ជ្ឈឹ​ម​បូព៌ា ។​
​សា​ដាំ បាន​មើលឃើញ​ពី​តម្រូវការ​នេះ ក៏​ចង់​ឆ្លៀតឱកាស​នេះ តថ្លៃ​ចំពោះ​មហាអំណាច លោកខាងលិច ដែល​បាន​គ្រប់គ្រង​ត្រួតត្រា​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ទៅលើ ពិភព​អារ៉ាប់​រាប់រយឆ្នាំ​មកហើយ​នោះ ឱ្យ​បន្ទន់ឥរិយាបថ ឬ​ឱ្យ​ពួក​មហាអំណាច​លោក ខាងលិច មាន​អាមេរិក និង អង់គ្លេស​ជាដើម កុំ​ក្អេងក្អាង​ពេក​ចំពោះ​ពិភព​អារ៉ាប់ ។ ដើម្បី សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​នេះ សា​ដាំ បាន​ចងក្រង​ប្រទេសមួយ​ចំនួន​ជា​សម្ព័ន្ធមិត្ត ហើយ​បាន​លក់​ប្រេងកាត ទៅឱ្យ​លោកខាងលិច​ក្នុង​ចំនួន​មានកំណត់​មួយ​គឺ​ទុកឱ្យ មហាអំណាច​លោកខាងលិច​មក​ចរចា ដើម្បី យក​លក្ខ​ណ្ឌ​មួយចំនួន​ទៅ​តថ្លៃ ។​
​ប៉ុន្តែ​មហាអំណាច​លោកខាងលិច មិន​ចោល​ក្បួន​របស់​ពួកគេ​ឡើយ គឺ​ចាក់រុក​ប្រទេស ទាំងនោះ​ឱ្យ​ឈ្លោះ​បែកបាក់​គ្នា ហើយ​ពេលនោះ កូ​វ៉ែត ដែលជា​ប្រទេស​អណ្តូងរ៉ែ ប្រេងកាត​ដ៏​ធំ​មួយ​ដែរ បាន​បូម​ប្រេងកាត​លក់​ទៅឱ្យ​លោកខាងលិច​យ៉ាង​គ្មា​កំណត់ ។ ដោយ​ហាមឃាត់ កូ​វ៉ែត មិន​ស្តាប់ សា​ដាំ បាន​បើក​ការវាយលុក​កាន់កាប់​ប្រទេស កូ​វ៉ែត នៅ​ខែ សីហា ឆ្នាំ ១៩៩០ ដោយ​អះអាងថា កូ​វ៉ែត ជា​អាណាខេត្ត​របស់ អ៊ីរ៉ាក់ ។​
​មហាអំណាច​លោកខាងលិច ជាពិសេស​អាមេរិក និង អង់គ្លេស តែងតែ​ចាត់ទុក សា​ដាំ ថា​ជា​ឆ្អឹង​ទ​ទឺង ក ឬ និយាយ​ម្យ៉ាង​ទៀតថា ដរាបណា សា​ដាំ នៅ​កាន់អំណាច នៅ អ៊ីរ៉ាក់ នោះ ពួកគេ ( អាមេរិក និង អង់គ្លេស ) មិនអាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បានទេ ហើយ​ថែមទាំង អាច​បង្ក​កនូវ​ផលប្រយោជន៍​របស់​ពួកគេ​ទៀតផង ។ និយាយ​ដោយ​ខ្លី​ថា សា​ដាំ ហ៊ូ​សេន គឺជា​មុខសញ្ញា ដែល អាមេរិក និង អង់គ្លេស​ស្អប់​ហើយ​ត្រូវតែ​កម្ចាត់​ចោល​ឱ្យ​ខាង តែ​បាន ។​
Image result for iraq before and after
នៅពេលដែល សា​ដាំ ចូលលុកលុយ កូ​វ៉ែត ដែលជា​ប្រភព​ប្រេងកាត ដ៏​សំខាន់​ដូច្នេះ អាមេរិក និង អង់គ្លេស បាន​ដឹកនាំ​សម្ព័ន្ធមិត្ត​វាយ​បណ្តេញ​កងទ័ព អ៊ីរ៉ាក់ ចេញពី​ទឹកដី កូ​វ៉ែត ដោយ​ចោទថា អ៊ីរ៉ាក់ ឈ្លានពាន កូ​វ៉ែត ។ ប៉ុន្តែ​តាមពិត​ហេតុផល​តែមួយគត់ គឺ​ផលប្រយោជន៍​របស់​ពួកគេ ( អាមេរិក និង អង់គ្លេស និង បក្សពួក ) មាន​ប្រេងកាត ជាអាទិ៍ ។​
​រហូតមកដល់​ពេលនេះ សា​ដាំ នៅតែ​ជា​ឆ្អឹង​ទទឹង ក របស់​អាមេរិក និង អង់គ្លេស​នៅ ឡើយ ព្រោះ សា​ដាំ មិន​រណប មហាអំណាច​ទាំងនេះ ថែមទាំង​បង្កើត​ចលនា​ការពារ ប្រយោជន៍​ពិភព​អារ៉ាប់ ដែល​បានសេចក្តីថា ធ្វើឱ្យ អាមេរិក និង អង់គ្លេស ខាត ឬ បាត់បង់​លាភ ឬ ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ និង យុទ្ធ​សា​ស្ត​យោធា​ផងដែរ ដូច្នេះ​មហាអំណាច​ទាំង ២ នៅតែ​ប៉ុនប៉ង​កម្ចាត់ សា​ដាំ ឱ្យខាងតែបាន ។​
A U.S. soldier watches as a statue of Iraq's President Saddam Hussein falls in central Baghdad, Iraq, April 9, 2003.
A U.S. soldier watches as a statue of Iraq’s President Saddam Hussein falls in central Baghdad, Iraq, April 9, 2003
​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មានការ​វាយប្រហារ ភេ​វរ​កម្ម ដោយ​ពួក អាល់ កៃ​ដា ដោយ​ការបើក​យន្តហោះ​បំ​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​អាមេរិក​ធ្វើឱ្យ​អាមេរិក ស្វែងរក​ការសង​សិ​កដោយ​ប្រការ​ផ្សេងៗ ។​
​ខែ តុលា ឆ្នាំ ២០០២ អាមេរិក តែ​ឯកឯង បាន​បើក​ការវាយលុក​ទៅលើ អ៊ីរ៉ាក់​ទាំង​បំពាន ច្បាប់​អន្តរជាតិ ឬ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​ចោទថា ក្រុម​ភេរវ ករ​ទាំងនោះ មាន​ទំនាក់ទំនង អ៊ីរ៉ាក់ និយាយ​ជារួម និយាយ​ដោយឡែក​ថា សា​ដាំ ហ៊ូ​សែន ជា​អ្នក​រៀបចំឡើង បើទោះជា អ៊ីរ៉ាក់ តែងតែ​បដិសេធ​ហើយ​សមាជិក​អចិន្ត្រៃយ៍ ផ្សេងទៀត នៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជំទាស់​ក៏ដោយ ។
​លុះដល់ ខែ វិច្ឆិកា ឆ្នាំ ដដែល​នោះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏​បើក​ការ​លុកលុយ​ប្រទេស អ៊ីរ៉ាក់ ដែរ ដោយ​ចោទថា រដ្ឋា​ភ​បាល សា​ដាំ ហ៊ូ​សេន កំពុង​អភិវឌ្ឍ អាវុធ​នុយ​គ្លី​អ៊ែរ និង មាន​ទំនាក់​ទំនងជា​មួយក្រុម ភេ​វរ​ករ អាល់ កៃ​ដា ដែល​ព័ត៌មាន​ទាំងនេះ សុទ្ធតែ​ត្រូវបាន​ផ្តល់​ដោយ​អាមេរិក សូម្បីតែ​កងកម្លាំង​របស់ អង្គការសហប្រជាជាតិ ក៏​ក្រោម​ឥទ្ធិពល​របស់​អាមេរិក​ដែរ ។

President Bush on the aircraft carrier Abraham Lincoln, off California

សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក បាន​ចូលលុកលុយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០៣ ហើយ​បង្កើត​អាជ្ញាធរ​បណ្តោះអាសន្ន​សម្រាប់​គ្រប់គ្រង អ៊ីរ៉ាក់ ។ សា​ដាំ​ត្រូវបាន ចាប់​ខ្លួ​នៅ​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០០៣ ។ ការ​លុកលុយ​ដោយ​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក និង អង់គ្លេស​នោះ បានធ្វើឱ្យ​ប្រទេស អ៊ីរ៉ាក់ ខ្ទេចខ្ទាំ សិង​តែ​រាប​ដល់​ដី ។ បន្ទាប់ពី​ការកាន់កាប់ និង ស្វែងរក​យ៉ាង​យកចិត្តទុកដាក់​មក​ក្រុម​ជំនាញ​របស់​អង្គការ សហប្រជាជាតិ បានប្រកាសថា “ ពុំមាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា អ៊ីរ៉ាក់ អភិវឌ្ឍ​អាវុធ នុយ​គ្លី​អ៊ែរ ដូច​ការ​ចោទ​របស់​អាមេរិក និង អង់គ្លេស​ឡើយ “ ។​

Related image
US soldiers prevent former Iraqi soldiers from trying to enter the American headquarters during a deadly demonstration in Baghdad, Iraq, on June 18, 2003. (AP Photo/Victor R. Caivano, File)

សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក បាន​ចូលលុកលុយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០៣ ហើយ​បង្កើត​អាជ្ញាធរ​បណ្តោះអាសន្ន​សម្រាប់​គ្រប់គ្រង អ៊ីរ៉ាក់ ។ សា​ដាំ​ត្រូវបាន ចាប់​ខ្លួ​នៅ​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០០៣ ។ ការ​លុកលុយ​ដោយ​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក និង អង់គ្លេស​នោះ បានធ្វើឱ្យ​ប្រទេស អ៊ីរ៉ាក់ ខ្ទេចខ្ទាំ សិង​តែ​រាប​ដល់​ដី ។ បន្ទាប់ពី​ការកាន់កាប់ និង ស្វែងរក​យ៉ាង​យកចិត្តទុកដាក់​មក​ក្រុម​ជំនាញ​របស់​អង្គការ សហប្រជាជាតិ បានប្រកាសថា “ ពុំមាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា អ៊ីរ៉ាក់ អភិវឌ្ឍ​អាវុធ នុយ​គ្លី​អ៊ែរ ដូច​ការ​ចោទ​របស់​អាមេរិក និង អង់គ្លេស​ឡើយ “ ។​

Related image

​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក បាន​ចូលលុកលុយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០៣ ហើយ​បង្កើត​អាជ្ញាធរ​បណ្តោះអាសន្ន​សម្រាប់​គ្រប់គ្រង អ៊ីរ៉ាក់ ។ សា​ដាំ​ត្រូវបាន ចាប់​ខ្លួ​នៅ​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០០៣ ។ ការ​លុកលុយ​ដោយ​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ អាមេរិក និង អង់គ្លេស​នោះ បានធ្វើឱ្យ​ប្រទេស អ៊ីរ៉ាក់ ខ្ទេចខ្ទាំ សិង​តែ​រាប​ដល់​ដី ។ បន្ទាប់ពី​ការកាន់កាប់ និង ស្វែងរក​យ៉ាង​យកចិត្តទុកដាក់​មក​ក្រុម​ជំនាញ​របស់​អង្គការ សហប្រជាជាតិ បានប្រកាសថា “ ពុំមាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា អ៊ីរ៉ាក់ អភិវឌ្ឍ​អាវុធ នុយ​គ្លី​អ៊ែរ ដូច​ការ​ចោទ​របស់​អាមេរិក និង អង់គ្លេស​ឡើយ “ ។​

British soldiers inspect Iraqis leaving the southern Iraqi town of Basra, 30 March 2003.
​តាំង​ពីមុនមក អ្នកណា​ក៏​មើល​ដឹង​ដែរ​ថា តាមពិត​អាមេរិក និង អង់គ្លេស​ឆ្លៀតឱកាស កម្ចាត់ សា​ដាំ ហ៊ូ​សេន ចេញពី​អំណាច បង្កើត​រដ្ឋាភិបាល អ៊ីរ៉ាក់ មួយ​ដែល​រណប អាមេរិក និង អង់គ្លេស ឬ មាន​ទំនោរ ឬ ស្តាប់បង្គាប់​លោកខាងលិច ជាពិសេស អាមេរិក ហើយក៏​ជាការ​ព្រមាន​ដល់​ប្រទេស អារ៉ាប់​ផ្សេងទៀត​កុំឱ្យ​រឹងរូស​នឹង​អាមេរិក ។​
​ដោយ​មិនអាច​ប្រកែក​បាន អាមេរិក បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ដោយ លើកឡើងថា អ្នកស៊ើប​ការណ៍​របស់​ខ្លួន ផ្តល់ព័ត៌មាន​ខុស ។ ប៉ុន្តែ ប្រទេស​អ៊ីរ៉ាក់ ទាំងមូល​រង​ភាព​វិនាស​ហិណហោច​យ៉ាង​ខ្លោចផ្សា​ឥត​គណនា​ហើយ​ទទួលបាន មកវិញ​ត្រឹមតែ​ពាក្យ​សុំទោស​មួយ​ម៉ាត់​ប៉ុណ្ណោះ ។ ទោះយ៉ាងណា​ក៏​គ្មាន​អ្នកណា​គិត អំពី​យុត្តិធម៌​សម្រាប់ អ៊ីរ៉ាក់ ដែរ ព្រោះ​ម្នាក់ៗ​គិតតែ​ដណ្តើម​គ្នា​អំពី​ផលប្រយោជន៍​រៀងខ្លួន ជាពិសេស​ផលប្រយោជន៍​ប្រេងកាត​នៅ​ម​ជ្ឈឹ​ម​បូព៌ា បន្ទាប់ពី​បាន​កម្ទេច សា​ដាំ និង យក អ៊ីរ៉ាក់ មក​ត្រួតត្រា​រួច ។​
The dome of the Golden Mosque in Samarra, Iraq, at the revered Askariya Shrine, lies in ruins after a bomb was detonated inside.
​មិន​ត្រឹមតែ​មិនមាន​អ្នកណា​ផ្តល់​យុត្តិធម៌​ឱ្យ​អ៊ីរ៉ាក់ ឡើយ ថែមទាំង​ដាក់បន្ទុក​ថែមទៀត គឺ​ចោទថា សា​ដាំ ជា​ជន​ឧក្រឹដ្ឋ ពោលគឺ​ជាការ​កម្ទេច សា​ដាំ ជា​ទឹក​ចុងក្រោយ ។ នៅ​ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០០៦ សា​ដាំ ត្រូវបាន​កាត់​ឱ្យ​មានទោស​ប្រហារជីវិត ដោយ​ព្យួរ ក ដោយ តុលាការ អ៊ីរ៉ាក់ ដែល​ស្ថិត​ការបង្គាប់បញ្ជា​របស់ អាមេរិក​ពីបទ ប្រឆាំង​មនុស្សជាតិ ។ ហើយ​ការអនុវត្ត​ការព្យួរ ក សា​ដាំ ត្រូវបានធ្វើ​នៅ​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៦ ។​

Saddam Hussein was executed by hanging on December 30, 2006. Video taken by Al-Iraqiya television showed the ousted Iraqi president moments before his death.
Saddam Hussein was executed by hanging on December 30, 2006. Video taken by Al-Iraqiya television showed the ousted Iraqi president moments before his death.
​ពីដំបូង​ឡើយ ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា រដ្ឋាភិបាល សា​ដាំ ហ៊ូ​សេន ឃោ​ឃៅ ។ ប៉ុន្តែ​មិនយូរប៉ុន្មាន ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា ដោយសារតែ​រដ្ឋាភិបាល សា​ដាំ ហ៊ូ​សេន មិន​រណប ឬ មិន​ស្តាប់​បង្គា​ក់ អាមេរិក ហើយ​អាមេរិក​បារម្ភ​ខ្លាចក្រែង​ប្រភព ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​សំខាន់ៗ​នៅ​មជ្ឈិមបូព៌ា ត្រូវបាន​របូត​ពី​ការគ្រប់គ្រង​របស់​អាមេរិក និង ប​ច្ចិ​ម​លោក តាមរយៈ​អ៊ីរ៉ាក់ ខ្លាំងក្លា ផង និង​ជាការ​ស្វែងរក​ការសង​សិ​ករ​បស់ អាមេរិក​ផង​។​

Image result for us military to iraq
photo of cars burnt and destroyed by clashes seen on a street during a battle between Iraqi forces and Islamic State militants in Mosul, Iraq, on March 16, 2017. (Reuters)
​មុននេះ​បន្តិច គឺ​នៅ​ខែ មករា ឆ្នាំ ២០០៥ ការបោះឆ្នោត​ជា​លើកដំបូង​នៅ អ៊ីរ៉ាក់​បន្ទាប់ពី ត្រូវបាន​ឈ្លានពាន​ដោយ អាមេរិក​និង សម្ព័ន្ធមិត្ត ត្រូវបាន​រៀបចំឡើង​ខ​ណៈ​ការ​វាយ ប្រហារ​ជា​លក្ខណៈ​ឧទ្ទាម​ប្រឆាំង​វត្តមាន​អាមេរិក កើនឡើង​ពី ២៥.៤៩៦ នៅ​ឆ្នាំ ២០០៤ ដល់ ៣៤.១៣១ លើក​នៅ​ឆ្នាំ ២០០៥ ។​
​នៅ​ឆ្នាំ ២០០៥ នោះដែរ ថ្ងៃទី ១៤ ខែ កក្កដា ក៏ត្រូវ​បានប្រកាសថា​ជា “ ទិវា សាធារណៈ អ៊ីរ៉ាក់ “ ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ដឹកនាំ​ធ្វើ​រដ្ឋ ប្រហារ​យោធា​កាលពី​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៥៨ បញ្ចប់​របបរាជានិយម​បង្កើតបាន ជា​របប​សាធារណរដ្ឋ​លើកដំបូង​នៅ​អ៊ីរ៉ាក់ ៕
ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​
ប្រភព : http://www.rasmeinews.com/