ការតស៊ូដើម្បីរំដោះប្រទេស
នួន ជា ចេញពីប្រទេសថៃនៅឆ្នាំ១៩៥០ ដោយមិនមានភារៈកិច្ចជាកម្មាភិបាលអ្វីទេ គឺគ្រាន់តែទទួលខុសត្រូវខាងឃោសនា គេហៅថា មន្ទីរឃោសនាដែលមានខ្មែរ និងវៀតណាម ប៉ុន្តែវៀតណាមជាអ្នកកាន់កាប់គ្រប់គ្រង។ ការងារចម្បងគឺទៅបើកសាលាអប់រំ នៅតាមភូមិឃុំ អប់រំសហគមន៍នារីស្នេហាជាតិ អប់រំកម្មាភិបាលភូមិឃុំ។ ឯកសារអប់រំគឺអំពីការងារប្រាំជំហានគឺ ១. ស៊ើបការណ៍ ,២. ឃោសនា ,៣. អប់រំ, ៤. ចាត់តាំង និង ៥.ដឹកនាំតស៊ូ។
ពេលនោះគាត់សង្កេតឃើញថា ទំនាក់ទំនងរវាងវៀតណាម ដែលទៅជាមួយខ្មែរគឺនៅល្អទេ ប៉ុន្តែគ្រាន់តែវៀតណាមព្យាយាមធ្វើជាមេលើខ្មែរ។ ដល់ពេលចូលធ្វើបដិវត្តន៍នៅព្រៃ ទើបគាត់បានដឹងកាន់តែច្បាស់ថា គំនិតពីររបស់គាត់កាលពីដំបូងបួស និង បដិវត្តន៍វា ចែកច្បាស់ ហើយដឹងថាបដិវត្តន៍គឺជាគំនិតត្រឹមត្រូវ។
នៅឆ្នាំ១៩៥៣ ខាងមជ្ឈិមបក្សវៀតណាមបានជ្រើសរើស នួន ជា ទៅរៀននៅវៀតណាមខាងជើង។ វៀតណាមជ្រើសរើសគាត់ដោយសារគាត់មានកម្រិតវប្បធម៌ខ្ពស់ និងស្អាតស្អំ លេចធ្លោជាងគេ។ចលនាបដិវត្តន៍ក្នុងពេលនោះគឺ ប្រឆាំងនឹងបារាំងច្រើនជាង។ ចំណែកឯគណបក្សសង្គមរាស្ត្រនិយមមិនមែនជំទាស់ច្រើនទេ ប៉ុន្តែគ្រាន់តែគិតថា ជាបរិវាររបស់បារាំងដដែល ហើយបដិវត្តន៍មិនទទួលស្គាល់ឯករាជ្យ ឆ្នាំ១៩៥៣ ទេ។ ការរៀននោះគឺអំពីទស្សនៈសកលលោកចែកជាពីរកងគឺ កុម្មុយនីស្ត និង ចក្រពត្តិ។

មេខ្មែរក្រហម ប៉ុល ពត ទៅជួប ហូ ជីមិញ ឆ្នាំ ១៩៦៥
ក្នុងពេលកំពុងរៀនគាត់បានមើលលក្ខខណ្ឌក្នុងបក្សឃើញថា ក្រោយពេលរំដោះប្រទេសទាំងបីពីអាណានិគមនិយមបារាំងហើយ នឹងមានចាត់ចែងសហព័ន្ធឥណ្ឌូចិន នួនជា ភ្ញាក់ព្រឺតពេលឃើញដោយគិតថា វៀតណាមពិតជាដឹកនាំជាមិនខាន។ លេខាបក្ស ទ្រឹង ជីង ឧស្សាហ៍និយាយថា ខ្មែរ វៀតណាម លាវ ដូចជាផ្ទះមានបីបន្ទប់ក្រោមដំបូលតែមួយ។ ពេលនោះហើយដែលគាត់ចាប់ផ្តើមសង្ស័យពីឧបាយកលរបស់វៀតណាម។
នៅឆ្នាំ១៩៥៦ នួន ជា បានបញ្ចប់ការរៀនសូត្រនៅវៀតណាម ហើយបានចូលមកស្រុកខ្មែរ។ គាត់ត្រូវបានណែនាំឲ្យស្គាល់ សាឡុត ស ជាលើកដំបូង។ សាឡុតស បានពន្យល់អំពីសភាពការណ៍នៅភ្នំពេញ។ នួន ជា ចាប់ពីពេលនោះមកទទួលខុសត្រូវទាក់ទងខាងជនបទ។ ការកសាងបក្សបានចាប់ផ្តើមឡើងវិញ ដោយនៅឆ្នាំ១៩៦០ មហាសន្និបាតបានសម្រេចជ្រើសរើស ទូ សាមុត ឡើងធ្វើជាលេខា និង នួន ជា ជាអនុលេខាបក្ស។
នៅបន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ឆ្នាំ១៩៧០ សម្តេចបានអំពាវនាវឲ្យកូនចៅចូលព្រៃម៉ាគី ដែលនេះជាការជួយដល់ខ្មែរក្រហម។ ពេលនោះចលនាបដិវត្តន៍បានអប់រំមិត្តៗឲ្យចុះទៅមូលដ្ឋាន និងចាប់ផ្តើមវាយយកអាវុធតាមប៉ុស្តិ៍ប៉ូលីស។ ពេលនោះការតស៊ូដោយអាវុធចាប់ផ្តើមឡើងដោយហិង្សា។

ក្រោយរំដោះ ឆ្នាំ១៩៧៥ នួន ជា នៅតែមានតួនាទីជាអនុលេខាក្សកុម្មុយនីស្តកម្ពុជាដដែល និងត្រូវបានតែងតាំងជាប្រធានសភាប្រជាជនសម្រាប់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ គឺជារបបមួយដែលត្រូវបានចោទប្រកាន់ថា បានធ្វើឲ្យប្រជាជនប្រមាណជិតពីរលាននាក់បានស្លាប់បាត់បង់ជីវិត។
ដឹកនាំដោយ វ៉ាង ដុងស៊ីង (ឆ្វេង) ទស្សនកិច្ចប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៨ ទទួលស្វាគមន៍ និងអមដំណើរ ពីព្រលានយន្តហោះដោយ ប៉ុល ពត នួន ជា (ស្តាំខាងក្រោយ) និងខៀវ សំផន។ (រូបថតៈ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
មូលហេតុរបស់ នួន ជា
គាត់បានលើកឡើងអំពីការស្លាប់របស់ប្រជាជនថា វាមានបញ្ហាពីរដោយឡែកពីគ្នា។ ទីមួយគឺការស្លាប់បាត់បង់ជីវិតប្រជាជនស្លូតត្រង់ និងមួយទៀតគឺការស្លាប់របស់ក្រុមក្បត់នៅក្នុងបក្ស ដោយសារតែពួកគេមិនស្ថិតនៅក្នុងបក្សទៀតទេ ព្រោះពួកគេបានក្បត់ និងត្រូវបានចាត់ទុកថា ជាភ្នាក់ងារបម្រើបរទេស ដែលត្រូវតែសម្លាប់ចោល។ គាត់ក៏បន្ថែមទៀតថា ប៉ុល ពត ជាអ្នកសម្រេចចិត្តចុងក្រោយសម្រាប់ការសម្លាប់នេះ។ គាត់ក៏បានលើកឡើងដែរថា ប៉ុល ពត និង គាត់ មិនដឹងច្រើនទេអំពីការសម្លាប់ប្រជាជនស្លូតត្រង់ ក៏ប៉ុន្តែគាត់ទទួលស្គាល់ការសម្លាប់កម្មាភិបាលក្បត់។ នៅពេលដែលឆ្លើយនឹងសំណួរថា តើជាការត្រឹមត្រូវទេ ក្នុងការសម្លាប់ជនក្បត់? គាត់បានឆ្លើយថា «បើថាទៅ វាថាឯងឃោរឃៅ ប៉ុន្តែយើងមើល គិតមើលអីចេះ សមមិនសម មើលគ្រោះថ្នាក់ចំពោះជាតិប៉ុនណា? កុំឲ្យមើលជាបុគ្គល។ បើពួកអស់ហ្នឹងនៅ គ្រោះថា្នក់របស់ជាតិប៉ុនណា? ត្រូវមើលអញ្ចឹងបានឃើញ មើលទំហំវា អាហ្នឹងនៅនឹងទស្សនៈ។ ទំហំវាប៉ុនណា? គ្រោះថ្នាក់មិនតិចទេណា។ មិនមែនតូចតាចទេ មិនមែនរឿងធម្មតាទេ មិនមែនរឿងបាត់បង់ទឹកដីមួយចំអាម ពីរចំអាមឯណា រឿងបាត់បង់ទឹកដីប្រទេសមួយ…ជាតិកម្ពុជាមួយទាំងមូល ហើយបាត់បង់រហូតរាប់សតវត្សរ៍ មិនងាយរើទេ បើពួកហ្នឹងនៅ។ កូនចៅជំនាន់ក្រោយ វាទៅជាស្អី? រូបភាពជាខ្មែរ ប៉ុន្តែខ្លឹមសារជាស្អី? អាហ្នឹងយើងត្រូវថ្លឹងមើលអាហ្នឹង បានហ៊ានវិនិច្ឆ័យ ថាការដោះស្រាយហ្នឹងត្រូវ។ ប៉ុន្តែ បើមិនមើលឲ្យទូលាយ មើលឃើញតែចង្អៀត ឃើញពីរឿងអាណិតអាសូរគ្នា អាហ្នឹងអត់ទេ ប្រទេសជាតិទៅហើយ» គឺមានន័យថា ធ្វើខ្ញុំយួនយូរអង្វែង។

រហូតគេក្តាប់បានហើយ ស្មោះត្រង់នឹងគេហើយ។ ដូច្នេះហើយ ដើម្បីកសាងសង្គមមួយថ្មី គឺត្រូវធ្វើបដិវត្តន៍ «គឺលុបលាងអាចាស់ចោលទៅ អ្វីដែលវាអន់ថយកុំយកមកធ្វើទៀត គឺអ្វីដែលថ្មី ដែលចម្រើនយកមក។ ឯដឹកនាំពីមុនគឺថា យ៉ាងម៉េច? របបចាស់ គឺ របបសក្តិភូមិ ក្រាបលុត ពុករលួយ ពាលាអាវាសែ ស្រីសំផឹង ស្រីញី ស្រីខូចអីពាសពេញសង្គម បោកប្រាស់។ ល្អទេ អាហ្នឹង? ទៅយកតាមហ្នឹងបានទេ? អត់បានទេ ត្រូវដោះស្រាយឲ្យស្អាត។ នេះត្រូវដោះស្រាយឲ្យស្អាត មិនមែនសម្លាប់ទេ គឺកុំឲ្យមានបញ្ហាអញ្ចឹងទៀត។ អានេះហៅថា បដិវត្តន៍ គឺប្រើឲ្យទៅចម្រើនឡើង។ ដូច្នេះ មិនមែនផ្លាស់មនុស្សឯណា គឺ ផ្លាស់របប … មិនមែនផ្លាស់ប្តូរតែមេដឹកនាំទេ គឺផ្លាស់ប្តូរសង្គមតែម្តង គឺឲ្យសង្គមទៅជាសង្គមចម្រើន សង្គមឈានទៅសង្គមនិយម គឺថារួមគ្នារស់ រួមគ្នាបង្កបង្កើនផល មានអីជួយឧបត្ថម្ភគ្នាទៅវិញទៅមក កុំឲ្យជិះជាន់គ្នា គឺបានសេចក្តីថា កម្ចាត់ការជិះជាន់ក្នុងសង្គម កុំឲ្យមានវណ្ណៈជិះជាន់មនុស្ស កុំឲ្យមានវណ្ណៈជិះជាន់វណ្ណៈ។ ទាំងអស់គ្នាមានហូប មានចុក មានស្លៀកមានពាក់ស្មើគ្នា នេះបានគេហៅថា របបស្អាតស្អំ របបមួយភ្លឺស្វាង របបមួយដែលសុខសន្តិភាព។ នេះជាទិសដៅ ប៉ុន្តែទៅវាមិនបាន វាបំផ្លាញ [តាម]សង្គ្រាមចារកម្ម វាបំផ្លាញយើងភ្លាម»។
ចំពោះការកម្ចាត់គឺមានន័យថា «កម្ចាត់ធាតុ កម្ចាត់ចរិតដែលប្រើអំណាចអាជ្ញា។ ការកសាងបក្ស គឺថា កុំប្រើអាជ្ញា កុំប្រើអំណាច ហើយកុំខូច កាចនឹងស្រីញី កុំវក់នឹងស្រា កុំលុយកាក់។ លុយកាក់នេះចង់និយាយអំពីសម្ភារ។ បើសម្ភារវាគ្របដណ្តប់ហើយ វាទៅជាបុគ្គលនិយម។ ដូច្នេះការកសាងប្រទេសគឺកម្ចាត់ធាតុបុគ្គលនិយម កម្ចាត់ធាតុ មិនមែនកម្ចាត់មនុស្សទេ កម្ចាត់ធាតុបុគ្គលនិយម ធាតុអត្តនោម័តិ ធាតុអាត្មានិយម។ ស្អីក៏ខ្លួនឯងត្រូវ ស្អីក៏ខ្លួនឯងពូកែ ស្អីក៏ខ្លួនឯងមិនខុស។ អានេះខ្ពស់ណាស់ ផលប្រយោជន៍គឺផលប្រយោជន៍បុគ្គល មិនមែនគិតផលប្រយោជន៍រួមឯណា»។ គាត់បាននិយាយទៀតថា «បើទុកពួកហ្នឹងបាត់ប្រទេសជាតិ បាត់ប្រជាជន ស្លាប់ប្រជាជន បាត់ប្រទេសកម្ពុជា គ្មានកម្ពុជាសល់ដល់ឥឡូវហ្នឹងទេ។ អាហ្នឹងសម្លាប់ជាតិ។ ផ្ទាល់ខ្លួន វាតែងតែមានមនោសញ្ចេតនាអីខ្លះ ក៏ប៉ុន្តែគាត់បែងចែកផ្ទាល់ខ្លួនហើយនឹងរួមច្បាស់។ បើគិតរួម យើងយកផ្ទាល់ខ្លួនជាមនោសញ្ចេតនា ធ្លាប់រាប់អានគ្នា ធ្លាប់អីគ្នា ហើយជាតិទាំងមូលត្រូវយកអ្នកណា? គាត់យកជាតិហើយ ឯផ្ទាល់ខ្លួនទុកដោយឡែកសិន ដោះស្រាយសិនទៅ»។ គាត់ «គ្មានការសោកស្តាយអីទេ ចំពោះការបាត់បង់ពួកហ្នឹង។ គាត់សោកស្តាយជាតិរបស់គាត់ជាង។ ជាតិគាត់ប្រឡាក់ប្រឡូកអញ្ចឹងទៅហើយ គាត់សោកស្តាយជាង។ គាត់ស្តាយមាគ៌ា ស្តាយគោលជំហររបស់កម្ពុជាប្រជាធិបតេយ្យ គាត់ស្តាយដែលពួកហ្នឹងវាធ្វើខូចអស់ហើយ» ។
Pol Pot & China: Phnom Penh, November 4, 1978
(រូបឈរកណ្តាលខាងស្ដាំ)៖ ប៉ុល ពត នាយករដ្ឋមន្រ្តី និងលេខាបក្សកុម្មុយនីស្តកម្ពុជា អមដោយ វ៉ាង តុងស៊ិន អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ (រូបនៅពីក្រោយ វ៉ាង តុងស៊ិន)៖ ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ កម្ពុជាប្រជាធិបតេយ្យ។ (រូបខាងឆ្វេងទី១)៖ ហ៊ូ យ៉ាបាង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ (រូបខាងឆ្វេងទី២)៖ នួន ជា ប្រធានសភាតំណាងប្រជាជន និងអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។
នួន ជា តទល់នឹងតុលាការ
នៅថ្ងៃដំបូងនៃសវនាការ នួន ជា បង្ហាញបំណងចង់បំភ្លឺការពិតដែលកើតមានឡើងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដើម្បីប្រវត្តិសាស្ត្រមួយដ៏ត្រឹមត្រូវ។ គាត់ចាប់ផ្តើមដោយរិះគន់ថា តុលាការនេះមិនមានភាពយុត្តិធម៌សម្រាប់គាត់តាំងពីដំបូងមកម្ល៉េះ ដោយហេតុថា យកតែបញ្ហាមួយចំណែកប៉ុណ្ណោះមកជំនុំជម្រះ។ គាត់និយាយថា សត្វក្រពើមួយទាំងមូល គេយកតែខ្លួនមកនិយាយ តែមិនយកក្បាល និង កន្ទុយ ដែលជាផ្នែកសំខាន់ក្នុងការបម្រើដល់សកម្មភាពរាល់ថ្ងៃរបស់វា ឬក្នុងន័យម្យ៉ាងទៀតថា ឫសគល់ និងបច្ច័យរបស់វា គឺជាអ្វីដែលបានកើតឡើងតាំងពីមុនឆ្នាំ១៩៧៥ និង ក្រោយឆ្នាំ១៩៧៩ ដែលតុលាការនេះមិនយកមកពិចារណា ។

តុលាការបានសម្រេចមិនយកសំណុំរឿងទាំងមូលមកដេញដោល ប៉ុន្តែផ្ទុយទៅវិញដោយគិតពីវ័យរបស់ជនជាប់ចោទ តុលាការបានបំបែកនីតិវិធី ដោយយកតែផ្នែកនៃការជម្លៀសប្រជាជននៅដំណាក់កាលទី១ និងទី២ មកកាត់សេចក្តី។ នៅពេលសំណុំរឿង ០០២/០១ ត្រូវបានបញ្ចប់ដោយ នួន ជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត តុលាការបានរៀបចំសំណុំរឿងតូចមួយទីពីរមួយទៀតគឺសំណុំរឿង ០០២/០២ ដែលគ្រប ដណ្តប់លើអង្គហេតុ ការផ្លាស់ទីលំនៅប្រជាជននៅដំណាក់កាលទី២ ដែលកម្រិតត្រឹមការប្រព្រឹត្តលើជនជាតិចាម សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល ការប្រព្រឹត្តលើពុទ្ធសាសនិក ការប្រព្រឹត្តលើជនជាតិចាម ដោយមិនរួមបញ្ចូលមន្ទីរសន្តិសុខក្រូចឆ្មារ ការប្រព្រឹត្តលើជនជាតិវៀតណាម ដោយមិនរួមបញ្ចូលឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយកងទ័ពបដិវត្តន៍កម្ពុជានៅលើទឹកដីវៀតណាម និងការដាក់បទបញ្ជាអំពីការរៀបការ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមសម្រាប់សំណុំរឿងចុងក្រោយនេះដោយបានដាក់ទោស នួន ជា ឲ្យជាប់ឃុំមួយជីវិតចំពោះរាល់បទចោទទាំងអស់។
នួន ជា បានឆ្លើយតបទៅនឹងសាលក្រមដែលផ្តន្ទាទោសគាត់អស់មួយជីវិតថា «អត់អីទេ ព្រោះខ្ញុំវិភាគមុនហើយមុខជាទៅផ្លូវហ្នឹងហើយ។ ខ្ញុំមិនសោកស្តាយទេ ប៉ុន្តែខ្ញុំឈឺចាប់ចំពោះតុលាការនេះ ប៉ុន្តែខ្ញុំមិនអស់សង្ឃឹមទេ។ ពីព្រោះដូចខ្ញុំជម្រាបប្រាប់អញ្ចឹង អារឿងផ្ទាល់ខ្លួនរបស់ខ្ញុំមិនអីទេ ប៉ុន្តែអារឿងយុត្តិធម៌ប្រជាជនទាំងមូលនេះវាសំខាន់សម្រាប់ប្រទេសជាតិ ព្រោះខ្ញុំតែម្នាក់ឯងមានស្អី។ ប៉ុន្តែតុលាការនេះវាប៉ះពាល់ដល់ប្រជាជន យុត្តិធម៌របស់ជាតិទាំងមូល។ យុត្តិធម៌គ្មានទេក្នុងសកលលោក ។យុត្តិធម៌នៅលើអ្នកកាន់អំណាច។ អ្នកណាកាន់អំណាចគេថាយុត្តិធម៌។ យុត្តិធម៌ដើម្បីអ្នកកាន់អំណាច មិនមែនយុត្តិធម៌របស់ប្រជាជនទេ។ សច្ចធម៌មាន វាជាធម៌មិនចេះស្លាប់។ យុត្តិធម៌ប្រែប្រួលទៅតាមអ្នកកាន់អំណាច។ ដូច្នេះខ្ញុំនៅតែថា ខ្លួនខ្ញុំស្នេហាជាតិ ដឹងថា ខ្ញុំត្រឹមត្រូវព្រោះខ្ញុំតស៊ូដើម្បីជាតិ ប៉ុន្តែអ្នកឯងអយុត្តិធម៌មកលើខ្ញុំ ព្រោះអ្នកឯងមានអំណាច។ អំណាចរបស់អ្នកអយុត្តិធម៌។ ខ្ញុំមិនបដិសេធអ្នកដែលរងគ្រោះទេ។ ខ្ញុំនិយាយតែមាគ៌ារបស់បក្សកុម្មុយនីស្តកម្ពុជា គឺធ្វើឲ្យអ្នកក្រមានហូប មានចុក មានស្លៀក មានពាក់ ឲ្យផុតពីការជិះជាន់។ ខ្ញុំចូលរួមមរណទុក្ខខាងផ្លូវចិត្តជាមួយអ្នករងគ្រោះ។ ខ្ញុំមិនសូមអភ័យទោសទេ ព្រោះខ្ញុំគ្មានខុសអ្វី។ ខ្ញុំចូលរួមមរណទុក្ខសោកស្តាយ»។
នួន ជា បានស្លាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។ សាកសពរបស់គាត់ត្រូវបានបូជានៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩៕
ប្រភពពី : http://www.rasmeinews.com
0 Comments